hope kids

hopekids.info@gmail.com

+855 85 253 388

+855 86 253 388

Autistic children learning and receiving therapy in Cambodia

ព្រឹត្តិការណ៍

សិក្ខាសាលាដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ យើងខ្ញុំតែងតែចូលរួម ចែករំលែកនូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ហើយក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងភាពរីកចម្រើន ការសហការ ជាពិសេសបង្កើតឱកាសសម្រាប់កុមារគ្រប់ៗរូប។

ការរត់កម្សាន្ត

ការរត់កម្សាន្ត

វាជាផ្នែកមួយនៃការចូលរួមក្នុងសហគមន៍ និងដើម្បីអបអរសាទរ ការលើកកម្ពស់ការយល់ដឹងអំពីអូទីស្សឹម ក្រុមការងារនៃសាលាអប់រំពិសេសក្តីសង្ឃឹមកុមារបានចូលរួមកម្មវិធី Fun Run ដែលរៀបចំនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅបុរីប៉េងហួត។ ​បុគ្គលិក និង​កុមារ​បាន​ចូល​រួម​ក្នុង​ការ​រត់ពោរពេញដោយភាពរីករាយ​។​ យើងខ្ញុំ​ក៏​បាន​រៀបចំ​ស្តង់​មួយ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​អំពី​អូទីស្សឹមដល់បងប្អូន​អ្នក​ចូលរួមនៅវេលានោះផងដែរ។

ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់គណៈគ្រប់គ្រងទៅប្រទេសម៉ាឡេស៊ីសម្រាប់សន្និសីទនៃកម្មវិធី ABA

ដំណើរទស្សនកិច្ចរបស់គណៈគ្រប់គ្រងទៅប្រទេសម៉ាឡេស៊ីសម្រាប់សន្និសីទនៃកម្មវិធី ABA

ថ្នាក់ដឹកនាំនៃសាលាអប់រំពិសេសក្តីសង្ឃឹមកុមារបានចូលរួមក្នុងសន្និសីទ ABA នៅ Malaysia Inaugural Malaysia ABA Conference ហើយក៏បានបន្តចូលរួមនៅ Malaysia Applied Behavior Analysis (ABA) លើកដំបូងនៅសាកលវិទ្យាល័យ Sunway ។ ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះបានបង្ហាញពីតួអង្គលេចធ្លោក្នុងការវិភាគអាកប្បកិរិយា ដោយមានលោកវេជ្ជបណ្ឌិត Niel Martin និងលោកវេជ្ជបណ្ឌិត William Heward។​ ពួកគាត់បានចែករំលែកជំនាញក្នុងការអនុវត្តការវិភាគអាកប្បកិរិយាដើម្បីគាំទ្រកុមារដែលមានតម្រូវការពិសេស។ សន្និសីទបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សិក្ខាសាលា ភាពសហការ ដែលអនុញ្ញាតឱ្យបុគ្គលិកសាលាក្តីសង្ឃឹមកុមាររបស់យើង ទទួលបាននូវជំនាញ និងរបៀបនៃការវាយតម្លៃវិបត្តិអាកប្បកិរិយា ការធ្វើផែនការអន្តរាគមន៍ និងការចូលរួមពីឪពុកម្តាយ។ សន្និសីទនោះបានជំរុញស្មារតីនៃការសិក្សារួមគ្នាក្នុងចំណោមអ្នកជំនាញមកពីមជ្ឈដ្ឋានផ្សេងៗ។ ការកសាងសហគមន៍ដែលគាំទ្រផ្តោតលើការជួយកុមារដែលមានតម្រូវការពិសេស ហើយយើងខ្ញុំក៏ទទួលបានការអនុវត្តនូវយុទ្ធសាស្ត្រថ្មីៗដើម្បីជួយដល់កុមារក្នុងប្រទេសកម្ពុជា។ ការចូលរួមនោះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍវិជ្ជាជីវៈដ៏ល្អ និងការស្វែងរកឧត្តមភាពក្នុងការអប់រំពិសេស។ សរុបមក សន្និសិទស្តីពី ABA នៅប្រទេសម៉ាឡេស៊ីបានធ្វើឱ្យយើងខ្ញុំទទួលនូវបទពិសោធន៍ល្អៗដែលមិនអាចបំភ្លេចបាន ។

ព័ត៌មាន
គណៈគ្រប់គ្រងបានចូលរួមទិវាកុមារ អូទីស្សឹម និងកុមារដោនស៊ីនដ្រូម ដែលរៀបចំឡើងដោយ  Fresh News

គណៈគ្រប់គ្រងបានចូលរួមទិវាកុមារ អូទីស្សឹម និងកុមារដោនស៊ីនដ្រូម ដែលរៀបចំឡើងដោយ Fresh News

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលសាលាយើងខ្ញុំបានចូលរួមក្នុងទិវាជាតិលើកទី១២សម្រាប់ជនមានពិការភាព កុមារអូទីស្សឹម និងកុមារដោនស៊ីនដ្រូម ដែលបានធ្វើឡើងនាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥! កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយនឹងក្រុមគ្រួសារ អ្នកតស៊ូមតិ និងអ្នកគាំទ្រ ដើម្បីអបអរសាទរនូវសមត្ថភាពដ៏អស្ចារ្យរបស់កុមារអូទីស្សឹម និងកុមារដោនស៊ីនដ្រូម ។ វាជាថ្ងៃដ៏អស្ចារ្យមួយដែលយើងខ្ញុំ បានមើលនូវការសម្តែងដែលជួយបំផុសគំនិត និងការថ្លែងសុន្ទរកថាដ៏មានអត្ថន័យរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីបរិយាបន្ន និងការពង្រឹងអំណាច។ យើងខ្ញុំជឿជាក់លើការបង្កើតសហគមន៍មួយដែលកុមារគ្រប់រូបអាចមានការអភិវឌ្ឍ ព្រឹត្តិការណ៍នេះបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការទទួលយកសម្រាប់អ្នកដែលមានសមត្ថភាពចម្រុះ។ សូមអរគុណអ្នកគ្រប់គ្នាដែលបានចូលរួមនៅក្នុងពិធីដ៏អស្ចារ្យនេះ! 

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ (២០២៤)

ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ (២០២៤)

សាលាអប់រំពិសេសក្តីសង្ឃឹមកុមារបានរៀបចំពិធីជប់លៀងជូនបុគ្គលិកទាំងអស់ ដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ សម្រាប់សាខាខេត្ត។ សម្រាប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាខាស្ទឹងមានជ័យ។ យើងខ្ញុំសូមអរគុណបុគ្គលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ជាពិសេសកុមារដែលមានតម្រូវការពិសេស និងអាណាព្យាបាលរបស់ពួកគេ។ នេះជារូបភាពខ្លះៗពីសកម្មភាពក្នុងកម្មពិធីជប់លៀងនៅថ្ងៃនោះ។

ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់សេវាកម្ម SEEDS មកកាន់សាលាអប់រំពិសេសក្តីសង្ឃឹមកុមារ!

ដំណើរទស្សនកិច្ចរបស់សេវាកម្ម SEEDS មកកាន់សាលាអប់រំពិសេសក្តីសង្ឃឹមកុមារ!

សេវាកម្ម ABA នៅសាលាអប់រំពិសេសក្តីសង្ឃឹមកុមារយើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការដាក់ឲ្យប្រើប្រាស់នូវសេវាកម្មនៃការវិភាគ និងការ​អនុវត្តន៍វិធីសាស្រ្តគ្រប់គ្រងអាកប្បកិរិយាដែលយើងហៅថា (ABA)។

 

តើ ABA ជាអ្វី?

វាជាវិធីសាស្រ្តដ៏ល្អមួយក្នុងការជួយផ្លាស់ប្តូរអាកប្បកិរិយាកុមារអូទីស្សឹមប្រកបដោយភាពវិជ្ជមាន និងជួយបញ្ហាប្រឈមក្នុងការអភិវឌ្ឍផ្សេងៗទៀត។ សាលាយើងខ្ញុំយល់​ច្បាស់ពីតម្រូវការពិសេសរបស់កុមារគ្រប់រូប ហើយប្តេជ្ញាផ្តល់ការគាំទ្រឱ្យមានភាពធំទូលំទូលាយ។ សាលាយើងខ្ញុំគឺជាសាលាដ៏ល្អមួយក្នុងចំណោមសាលាផ្សេងៗទៀតក្នុងប្រទេសកម្ពុជាដែលមានវិញ្ញាបនបត្រអ្នកបច្ចេកទេសក្នុងការវិភាគអាកប្បកិរិយារបស់កុមារ។ យើងខ្ញុំបានទទួលការបណ្តុះបណ្តាលពីសេវាកម្ម SEED Services Malaysia ដែលជាអ្នកផ្តល់វគ្គបណ្តុះបណ្តាលដែលត្រូវបានអនុម័តដោយ QABA សម្រាប់ ABA។ វាមានរយៈពេល ១០ សប្តាហ៍នៃវគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណេត និងការតាមដានត្រួតពិនិត្យរបស់គ្រូ​បណ្តុះបណ្តាលមកពីប្រទេសម៉ាឡេស៊ីផងដែរ។ អ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលរបស់យើងខ្ញុំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាណាព្យាបាលដើម្បីបង្កើតផែនការព្យាបាលជាលក្ខណៈបុគ្គលដែលស្របទៅតាមតម្រូវការជាក់លាក់របស់កុមារម្នាក់ៗ។ ជាមួយនឹងសេវាកម្ម ABA យើងខ្ញុំមានគោលបំណងលើកកម្ពស់ទំនាក់ទំនង ជំនាញសង្គម និងគុណភាពជីវិតទាំងមូលសម្រាប់កុមារគ្រប់រូបនៅក្នុងសាលាអប់រំពិសេសក្តីសង្ឃឹមកុមារ។ សូមចូលរួមជាមួយយើងខ្ញុំនៅក្នុងការចាប់ផ្ដើមថ្មីដ៏គួរឱ្យរំភើបនេះ នៅពេលដែលយើងខ្ញុំបន្តបេសកកម្មក្នុងការផ្តល់សិទ្ធដល់កុមារ និងអាណាព្យាបាល។ ទំនាក់ទំនងមកយើងខ្ញុំថ្ងៃនេះ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម ABA របស់យើងខ្ញុំ! 

 

"សាលាអប់រំពិសេសក្តីសង្ឃឹមកុមារ!- ជាកន្លែងដែលមានសក្តានុពលរបស់កុមារគ្រប់រូបដែលត្រូវបានចិញ្ចឹមបីបាច់ថែរក្សា និងការស្វាគមន៍ដោយភាពកក់ក្តៅ" ។

ព័ត៌មាន
ដំណើរទស្សនកិច្ចក្រុមការងារមកពីចក្រភពអង់គ្លេស!

ដំណើរទស្សនកិច្ចក្រុមការងារមកពីចក្រភពអង់គ្លេស!

សាលាអប់រំពិសេសក្តីសង្ឃឹមកុមារ ថ្មីៗនេះបានរៀបចំវគ្គបណ្តុះបណ្តាលមួយជាមួយអ្នកគ្រូ Iqra Awan អ្នកគ្រូ Aara និងអ្នកគ្រូ Indiana Gardiner មកពីសាកលវិទ្យាល័យ ស៊ីធី នៃចក្រភពអង់គ្លេស។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះបានធ្វើបទបង្ហាញឱ្យយើងយល់ដឹងអំពីគំរូ SCERTS ដែលគ្រូបណ្តុះបណ្តាលបានគូសបញ្ជាក់ពីយុទ្ធសាស្រ្ដក្នុងការអនុវត្តនានា ដើម្បីជួយគាំទ្រដល់ការទំនាក់ទំនងសង្គម ការគ្រប់គ្រងអារម្មណ៍ និងការចូលរួមក្នុងថ្នាក់រៀនសម្រាប់កុមារអូទីស្សឹម និងកុមារដែលមានតម្រូវការអភិវឌ្ឍផ្សេងៗទៀត។  

 

វគ្គបណ្តុះបណ្តាលក៏បានបន្តមកជាមួយការកសាងទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលគ្រូបណ្ដុះបណ្ដាលបានបង្ហាញវិធីដើម្បីកសាងការទំនាក់ទំនងដំបូងជាមួយកុមារ ការផ្ដោតការយកចិត្តទុកដាក់រួមគ្នា និងទំនាក់ទំនងដ៏មានអត្ថន័យដោយធ្វើតាមការដឹកនាំរបស់កុមារ។ 

 

វគ្គបណ្តុះបណ្តាលនេះបានជួយពង្រឹងបន្ថែម និងបំពាក់បំប៉នដល់ក្រុមការងារសាលាអប់រំពិសេសក្តីសង្ឃឹមកុមារ នូវវិធីសាស្រ្តជាក់ស្តែង និងផ្អែកលើភស្តុតាង ដើម្បីបង្កើនបទពិសោធន៍សិក្សាសម្រាប់កុមាររបស់យើងខ្ញុំ។

ព័ត៌មាន
Hope Kids Hosts Workshop on Early Support for Children with Developmental Disorders

Hope Kids Hosts Workshop on Early Support for Children with Developmental Disorders

In supporting children’s learning and development, early understanding plays an important role.
With this belief, Hope Kids Special Education School organized a workshop at Borey Kamkorboun Primary School, Rattanakiri Province, under the theme:
“How to identify early and support children with developmental disorders.”
The workshop was facilitated by our Executive Director of Hope Kids, Mrs. Mam Lay, who shared valuable knowledge and practical experiences with the participants.
The workshop was joined by 12 primary teachers (3 male and 9 female) who actively participated and shared their experiences.
We sincerely thank all the teachers for their dedication and commitment to supporting every child’s development.
Below are some memorable moments from this meaningful workshop. 💙📘

ព័ត៌មាន
From Chaos to Calm: Understanding and Supporting Your Child's Sensory World

From Chaos to Calm: Understanding and Supporting Your Child's Sensory World

From Chaos to Calm: Understanding and Supporting Your Child's Sensory World 

This November, we held a transformative series of workshops designed to empower parents with insights and strategies for navigating their child's sensory experiences. Led by our talented Program Director, Ranjani Poobalan, we welcomed 38 participants from both our Steung Meanchey and Boeung Snor branches. Together, we explored the complexities of sensory processing and how to foster a supportive environment for our children.

Thank you to everyone who participated and made this event a success! Your commitment to understanding and supporting your child's unique sensory world is truly inspiring. 💜

Swipe through to see moments from our workshop, where collaboration, learning, and community came together.

ព័ត៌មាន
Professional Development Workshop on Student Behavior Support

Professional Development Workshop on Student Behavior Support

Hope Kids Special Education School recently organized a training course for private international schools in Banteay Meanchey province on November 29, 2025 under the theme: Applied Behavior Analyze and behavior management with the aim of helping teachers recognize behavioral problem, recognize the function of behavior, and know how to analyze behavior by using the ABC method, especially the strategy for helping children intervention.
This training course is led directly by Ms. Mam Lay, the Executive principal of Hope Special Education School.

The presentation and detailed explanation of effective intervention strategies for children was very important for teachers from 13 international schools. All participants participated in sharing knowledge through questions and answers, had very meaningful and inspiring discussions.

This training course allows us to build better relationships and mutual care, sharing with each other, as well as future collaboration.

ព័ត៌មាន
Parent Training on Improving Children’s Language and Communication Skills

Parent Training on Improving Children’s Language and Communication Skills

Empowering Parents, Empowering Children!

At Hope Kids, we believe that parents are a child’s first and most important teachers. 
Through our parent training sessions, we work hand in hand to help children with special needs thrive — at home and in the community.

On October 25th and 28th, 2025, Mr. Suraj Venugopal, Audiologist and Speech-Language Pathologist at Hope Kids Special Education School, led a hands-on training on “How to Improve a Child’s Language and Communication.”

The sessions were held at our Steung Meanchey and Boeung Snor branches, with 39 and 17 parents and caregivers participating.

Through fun demonstrations and videos, participants learned simple and practical ways to build listening, imitation, and meaningful communication in everyday routines.

It was a wonderful opportunity to share knowledge, connect with families, and grow together — nurturing confident communicators, one word at a time! 

ព័ត៌មាន

ស្វែងរកសាខាដែលនៅជិតលោកអ្នក

ទីក្រុងភ្នំពេញ (ស្ទឹងមានជ័យ)

ផ្ទះលេខ ៥៧៩ ផ្លូវលេខ ៣៥C ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ កម្ពុជា

០៨៥ ២៥៣ ៣៨៨ / ០៨៦ ២៥៣ ៣៨៨

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia

ទីក្រុងភ្នំពេញ (ប៉េងហួតបឹងស្នោ)

នៅបុរីប៉េងហួត ហ្គ្រេនស្តាផ្លាទីនឹម (បឹងស្នោ ដឹស្តា ផ្លាទីនីម ហឺមីននឹស៍  ភ្នំពេញ)

០១០ ៧២៧ ៤១៦ / ០៨៥ ៧២៧ ៤១៦

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia

ខេត្តកំពត

ជាតិលេខ៣១ ភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស(ទូកមាស) ខេត្តកំពត
០៩០ ៣៣៣ ១៨៥ / ០៨៥ ៣៣៣ ៨១៥

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia

ខេត្តបាត់ដំបង

ផ្ទះលេខ៣៨៥-G18 ផ្លូវវត្ដពោធិវង្ស ភូមិចំការសំរោង២ សង្កាត់ចំការសំរោង  ក្រុងបាត់ដំបង 

០៨៥ ២២៧ ៤៣៦ / ០១០ ២២៧ ៤៣៦

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia

បន្ទាយមានជ័យ

ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ 

០៩៦ ៨៨៨ ៣១៦៥ / ០៩០ ៨៨៨ ៣១៦

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia

រតនគិរី

ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

០៦៦ ៨៨៨ ៣០៩ / ០៩៦ ៨៨៨ ២០៣៧

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia
Logo

សាលាអប់រំពិសេស

ក្ដីសង្ឃឹមកុមារ

សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ គឺជាសាលារៀនផ្តល់សេវាកម្មអប់រំសម្រាប់កុមារដែលមានអូទីស្សឹម និងតម្រូវការពិសេសឈានមុខគេមួយនៅក្នុងទីក្រុងភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។ យើងខ្ញុំផ្តល់ជូននូវកម្មវិធីដែលមានតម្លៃសមរម្យសម្រាប់កុមារដែលមានអូទីស្សឹម បញ្ហារពឹស ពិការចលករខួរក្បាល និងបញ្ហាប្រឈមនៃការអភិវឌ្ឍផ្សេងៗទៀត តាមរយៈការបង្រៀន និងការព្យាបាលដោយយកចិត្តទុកដាក់។

ការទំនាក់ទំនង

ផ្ទះលេខ ៥៧៩ ផ្លូវលេខ ៣៥C ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្ពុជា

+855 86 253 388

+855 85 253 388

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖

ចន្ទ – សុក្រ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

សៅរ៍ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

សាលារៀនអប់រំពិសេសហូបឃីដ