hope kids

hopekids.info@gmail.com

+855 85 253 388

+855 86 253 388

About Hope Kids Special Education School - Autism and Special Needs Education, Therapy Programs in Phnom Penh, Cambodia

អំពីយើងខ្ញុំ

សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ ប្ដេជ្ញាខ្ពស់ក្នុងការបំពេញនូវចក្ខុវិស័យ និងបង្កើតពិភពលោកមួយដែលជួយដល់កុមារគ្រប់រូប មិនថាកុមារមានបញ្ហាប្រឈម ឬជួបស្ថានភាពពិបាកបែបណានោះទេក៏អាចទទួលបានឱកាសក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេដូចគ្នា។ 
 

តាមរយៈសកម្មភាពភាពមនុស្សធម៌ ជំនាញ និងការច្នៃប្រឌិត យើងខ្ញុំបន្តកសាងអនាគតដែលពោរពេញទៅដោយក្តីសង្ឃឹម សេចក្តីថ្លៃថ្នូរ និងលទ្ធភាពសម្រាប់កុមារគ្រប់រូបដែលយើងខ្ញុំបង្រៀន។ យើងខ្ញុំបន្តរួមចំណែកកសាងអនាគតដែលពោរពេញដោយក្តីសង្ឃឹម កិត្តិយស និងឱកាសសម្រាប់កុមារទាំងឡាយដែលយើងខ្ញុំកំពុងថែទាំ។

Occupational therapist providing care in Cambodia

បេសកកម្ម

យើងខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងខ្ពស់ក្នុងការផ្តល់ជូននូវការអប់រំពិសេសប្រកបដោយគុណភាពខ្ពស់ និរន្តរភាព និងសេវាកម្មចម្រុះសម្រាប់កុមារដែលមានតម្រូវការពិសេស និងក្រុមគ្រួសារកុមារក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ពួកគេ។

Occupational therapy sessions for children with autism in Cambodia

គុណតម្លៃ

១. សុចរិតភាព

យើងខ្ញុំប្តេជ្ញាចិត្តថានឹងប្រកាន់ខ្ជាប់នូវគុណភាពនៃភាពស្មោះត្រង់ ចំពោះអតិថិជនរបស់យើងខ្ញុំ និងមានគោលការណ៍ក្រមសីលធម៌ខ្ពស់ ដែលបង្រួបបង្រួមយើងខ្ញុំដោយមិនមានការបែងចែកជាក្រុម។

 

២. ការយល់ចិត្ត

យើងខ្ញុំប្តេជ្ញាចិត្តថាយើងនឹងយល់ដឹងពីការប្រែប្រួលអារម្មណ៍របស់កុមារ និងបទពិសោធន៍នៃកូនៗរបស់យើង និងគ្រួសាររបស់ពួកគាត់។ ដើម្បីឱ្យពួកយើងពង្រឹងទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកឱ្យកាន់តែរឹងមាំ ក្នុងលក្ខណៈជាគ្រួសារ និងបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជនរបស់យើង។

 

៣. ការងារជាក្រុម

យើងខ្ញុំប្តេជ្ញាចិត្តថានឹងជំរុញការទំនាក់ទំនង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងចំណោមសមាជិកក្រុម ដូច្នេះយើងអាចធ្វើការជាក្រុមដើម្បីជួយកូនៗរបស់យើង និងក្រុមគ្រួសាររបស់ពួកគាត់ ក្នុងការផ្ដល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ។

 

៤. គុណភាព

យើងខ្ញុំប្តេជ្ញាចិត្តថានឹងផ្ដល់នូវគុណភាពខ្ពស់ និងសេវាកម្មល្អឥតខ្ចោះដែលបំពេញតាមការរំពឹងទុក និងតម្រូវការរបស់អតិថិជនរបស់យើងខ្ញុំ។

 

៥. និរន្តរភាព

យើងខ្ញុំប្តេជ្ញាចិត្តថា​នឹងប្រកាន់ខ្ជាប់នូវស្តង់ដាខ្ពស់បំផុតនៃការអនុវត្តក្រមសីលធម៌ ការបើកឱកាសខ្លួនយើងទៅនឹងការសិក្សារៀនសូត្រ ការរីកចម្រើន និងរក្សាគោលការណ៍ដែលជួយយើងផ្តល់នូវសេវាកម្មដែលមានប្រសិទ្ធភាពរយៈពេលយូរ ខណៈពេលដែលមានទំនួលខុសត្រូវក្នុងការរួមចំណែកដល់សុខភាព និងសង្គមដែលមាននិរន្តរភាព។

 

៦. ការកែលម្អឡើងជាបន្តបន្ទាប់

យើងខ្ញុំប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីបង្កើន​ និងកែលម្អដំណើរការអាជីវកម្ម ផលិតផល សេវាកម្ម និងប្រព័ន្ធអប់រំរបស់យើងខ្ញុំ ដើម្បីធានាថាពួកគេនៅតែ អាចទុកចិត្តបាន និងមានប្រសិទ្ធភាព ដូច្នេះពួកគេនឹងនាំមកនូវលទ្ធផលផ្លាស់ប្ដូរ ដល់អតិថិជន របស់យើងខ្ញុំ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ដែលពួកគេរស់នៅ។

 

៧. ឧត្តមភាពសេវាកម្ម 

យើងខ្ញុំប្តេជ្ញាចិត្តចំពោះការផ្ដល់សេវាកម្ម ជាពិសេសជូនអតិថិជន ពីការចាប់ផ្ដើមដំបូងរហូតដល់បញ្ចប់។ យើងខ្ញុំសន្យាថានឹងផ្ដល់ជូននូវគុណភាពនៃផលិតផល ឬសេវាកម្មដែលមានគុណភាព ផ្ដល់ដំណោះស្រាយយ៉ាងសកម្មចំពោះបញ្ហា និងស្ដាប់មតិកែលម្អរបស់អតិថិជនយ៉ាងយកចិត្តទុកដាក់។

Special education school for children with disabilities in Cambodia

ចក្ខុវិស័យ

ដើម្បីក្លាយជាគ្រឹះស្ថានអប់រំដែលជាទំនុកចិត្ត ពេញចិត្ត និងឈានមុខគេនៅក្នុងប្រទេសកម្ពុជាទាំងមូល ក្នុងការផ្ដល់នូវភស្ដុតាងដ៏ល្អ ដែលផ្អែកទៅលើការអប់រំពិសេស និងសេវាកម្មចម្រុះសម្រាប់កុមារដែលមានតម្រូវការពិសេស ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់។

Hope Kids special needs education and therapy in Cambodia

គោលដៅ និងផែនការអនាគតរបស់គ្រឹះស្ថានយើងខ្ញុំ

សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ មានបេសកកម្មសាមញ្ញប៉ុន្តែប្រកបអានុភាពដោយផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ សម្រាប់កុមារទាំងអស់ដែលមានតម្រូវការអប់រំពិសេសដោយមិនគិតពីទ្រព្យធន ឬស្ថានភាពសង្គម និងសេដ្ឋកិច្ច។ យើងខ្ញ៉ំជឿជាក់ថាកុមារទាំងអស់មានសិទ្ធ ឱកាសក្នុងការរៀន ការបង្កើតចំណេះដឹង ការទំនាក់ទំនង ការស្វែងយល់ និងការរីកចម្រើននៅក្នុងបរិយាកាសដែលផ្តល់ការគាំពារ និងថែរក្សាយ៉ាងពេញលេញ។

សាលាអប់រំពិសេសក្តីសង្ឃឹមកុមារផ្តល់ការអប់រំពិសេស និងសេវាកម្មចម្រុះសម្រាប់កុមារអូទីស្សឹម កុមារដោនស៊ីនដ្រូម កុមារយឺតយ៉ាវភាសា/ការនិយាយ កុមារខ្សោយសតិបញ្ញា កុមារខ្សោយក្នុងការរៀនសូត្រ និងកុមារពិការចលករខួរក្បាល

ស្វែងរកសាខាដែលនៅជិតលោកអ្នក

ទីក្រុងភ្នំពេញ (ស្ទឹងមានជ័យ)

ផ្ទះលេខ ៥៧៩ ផ្លូវលេខ ៣៥C ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ កម្ពុជា

០៨៥ ២៥៣ ៣៨៨ / ០៨៦ ២៥៣ ៣៨៨

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia

ទីក្រុងភ្នំពេញ (ប៉េងហួតបឹងស្នោ)

នៅបុរីប៉េងហួត ហ្គ្រេនស្តាផ្លាទីនឹម (បឹងស្នោ ដឹស្តា ផ្លាទីនីម ហឺមីននឹស៍  ភ្នំពេញ)

០១០ ៧២៧ ៤១៦ / ០៨៥ ៧២៧ ៤១៦

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia

ខេត្តកំពត

ជាតិលេខ៣១ ភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស(ទូកមាស) ខេត្តកំពត
០៩០ ៣៣៣ ១៨៥ / ០៨៥ ៣៣៣ ៨១៥

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia

ខេត្តបាត់ដំបង

ផ្ទះលេខ៣៨៥-G18 ផ្លូវវត្ដពោធិវង្ស ភូមិចំការសំរោង២ សង្កាត់ចំការសំរោង  ក្រុងបាត់ដំបង 

០៨៥ ២២៧ ៤៣៦ / ០១០ ២២៧ ៤៣៦

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia

បន្ទាយមានជ័យ

ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ 

០៩៦ ៨៨៨ ៣១៦៥ / ០៩០ ៨៨៨ ៣១៦

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia

រតនគិរី

ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

០៦៦ ៨៨៨ ៣០៩ / ០៩៦ ៨៨៨ ២០៣៧

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

Physiotherapy services for children with special needs in Cambodia
Logo

សាលាអប់រំពិសេស

ក្ដីសង្ឃឹមកុមារ

សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ គឺជាសាលារៀនផ្តល់សេវាកម្មអប់រំសម្រាប់កុមារដែលមានអូទីស្សឹម និងតម្រូវការពិសេសឈានមុខគេមួយនៅក្នុងទីក្រុងភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។ យើងខ្ញុំផ្តល់ជូននូវកម្មវិធីដែលមានតម្លៃសមរម្យសម្រាប់កុមារដែលមានអូទីស្សឹម បញ្ហារពឹស ពិការចលករខួរក្បាល និងបញ្ហាប្រឈមនៃការអភិវឌ្ឍផ្សេងៗទៀត តាមរយៈការបង្រៀន និងការព្យាបាលដោយយកចិត្តទុកដាក់។

ការទំនាក់ទំនង

ផ្ទះលេខ ៥៧៩ ផ្លូវលេខ ៣៥C ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្ពុជា

+855 86 253 388

+855 85 253 388

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖

ចន្ទ – សុក្រ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

សៅរ៍ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

សាលារៀនអប់រំពិសេសហូបឃីដ