សាលាអប់រំពិសេស
ក្ដីសង្ឃឹមកុមារសាលាអប់រំពិសេសក្តីសង្ឃឹមកុមារ ផ្តល់ការអប់រំពិសេស និងសេវាកម្មចម្រុះសម្រាប់កុមារអូទីស្សឹម កុមារដោនស៊ីនដ្រូម កុមារយឺតយ៉ាវភាសា/ការនិយាយ កុមារខ្សោយសតិបញ្ញា កុមារខ្សោយក្នុងការរៀនសូត្រ និងកុមារពិការចលករខួរក្បាល
អំពីយើងខ្ញុំ
សាលាអប់រំពិសេសក្តីសង្ឃឹមកុមារ
សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជាដើម្បីធ្វើឱ្យការអប់រំពិសេសប្រកបដោយគុណភាពសម្រាប់កុមារគ្រប់ៗរូប មិនថាកុមារមកពីក្រុមគ្រួសារមានកម្រិតហិរញ្ញវត្ថុទាប ឬទីតាំងភូមិសាស្ត្រឆ្ងាយយ៉ាងណាក៏ដោយ។ យើងខ្ញុំបម្រើសេវាកម្មជូនដល់ក្រុមគ្រួសារទាំងអស់ មិនថាតាមបណ្តាខេត្ត និងរាជធានីនោះឡើយ អ្វីដែលយើងខ្ញុំធ្វើគឺដើម្បីធានាថា កុមារគ្រប់រូបទទួលបានឱកាសរៀនសូត្រ ការអភិវឌ្ឍ និងភាពរីកចម្រើនគ្រប់គ្នា។
អានបន្ថែមកម្មវិធីសិក្សា
សម្ភារៈសិក្សា
បរិយាកាសសិក្សាដែលមានសុវត្ថិភាព និងអភិវឌ្ឍសុខុមាលភាព
សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ ត្រូវបានបំពាក់ដោយបន្ទប់សួនជំរុញញាណ ទីកន្លែងព្យាបាល ថ្នាក់រៀន និងកន្លែងលេងដែលត្រូវបានរចនាឡើងដើម្បីគាំពារដល់ការអភិវឌ្ឍរបស់កុមារ។ សម្ភារៈនីមួយៗត្រូវបានបង្កើតឡើងសម្រាប់សុវត្ថិភាព ការចូលរួម និងផាសុកភាព។
សាខាយើងខ្ញុំ
ដំណើរការ
0
ឆ្នាំ
មាន
0
សាខា
សិស្សចំនួន
0
នាក់
គ្រូបង្រៀន និងបុគ្គលិក
0
នាក់
សក្ខីកម្មរបស់អាណាព្យាបាល
ការធ្វើសក្ខីកម្មរបស់ក្រុមគ្រួសារមួយដែលមានកូនបីនាក់សុទ្ធតែមានអូទីស្សឹម បានចែករំលែកពីរបៀបដែលសាលាអប់រំពិសេស ក្តីសង្ឃឹមកុមារ បានផ្លាស់ប្តូរជីវិតកូនរបស់ពួកគេ។ បន្ទាប់ពីបានចុះឈ្មោះចូលរៀន អាណាព្យាបាលបានទទួលសេចក្តីសង្ឃឹមឡើងវិញ ហើយជំរុញទឹកចិត្តដល់អាណាព្យាបាលដទៃទៀតដែលប្រឈមមុខនឹងការលំបាកស្រដៀងគ្នានេះឱ្យជឿទុកចិត្តលើសាលាជាមួយនឹងការអភិវឌ្ឍរបស់កុមារអូទីស្សឹម។
លោក ខាត់ សុភី និងអ្នកស្រី កាំង សុខឃាង
ខេត្តរតនគិរី
សក្ខីកម្មអាណាព្យាបាល៥រូបមកពីខេត្តរតនគិរីបាននិយាយអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដែលកូនៗរបស់ពួកគាត់សម្រេចបានចាប់តាំងពីបានចូលរៀននៅសាលាអប់រំពិសេសក្តីសង្ឃឹមកុមារ។
ខេត្តរតនគិរី
លោកស្រី ហៃ សារ៉េត ជាអាណាព្យាបាលមួយរូបមកពីទីក្រុងបាត់ដំបង បានចែករំលែកពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់អំពីកូនប្រុសរបស់គាត់ដែលមានអូទីស្សឹមទទួលបាន បន្ទាប់ពីចុះឈ្មោះចូលរៀននៅសាលាអប់រំពិសេសក្តីសង្ឃឹមកុមារ។ លោកស្រីក៏បានសម្តែងការដឹងគុណចំពោះធនធានគាំពារដែលបានផ្តល់ជូនដោយសាលាក្នុងការជួយគាត់ថែទាំគាំពារកូនឱ្យកាន់តែមានប្រសិទ្ធភាពនៅផ្ទះ។
លោកស្រី ហៃ សារ៉េត
ទីក្រុងបាត់ដំបង
សំណួរញឹកញាប់ដែលអាណាព្យាបាលតែងតែសួរ
សំណួរ៖ តើការអប់រំពិសេសគឺជាអ្វី?
សំណួរ៖ តើនរណាអាចទទួលបានផលប្រយោជន៍ពីសេវាកម្មអប់រំពិសេសនៅសាលាអប់រំពិសេស ក្តីសង្ឃឹមកុមារ?
សំណួរ៖ ហេតុអ្វីបានជាការអប់រំពិសេសសំខាន់នៅប្រទេសកម្ពុជា?
សំណួរ៖ តើមានអ្នកជំនាញប្រភេទណាខ្លះធ្វើការនៅសាលាអប់រំពិសេស ក្តីសង្ឃឹមកុមារ?
សំណួរ៖ តើអាណាព្យាបាលអាចចុះឈ្មោះកូនរបស់ខ្លួននៅសាលាអប់រំពិសេសក្តីសង្ឃឹមកុមារ បានយ៉ាងដូចម្តេច?
សំណួរ៖ តើធ្វើដូចម្តេចដើម្បីតាមដានភាពប្រសើរ និងគោលដៅរបស់កូនៗ?
សំណួរ៖ តើសេវាកម្មអប់រំនេះមាននៅខាងក្រៅរាជធានីភ្នំពេញដែរឬទេ?
សំណួរ៖ តើសាលាអប់រំពិសេសក្តីសង្ឃឹមកុមារ ផ្តល់ការបណ្តុះបណ្តាល ឬផ្តល់ធនធានដល់អាណាព្យាបាលដែរឬទេ?
Q: What does ABAT stand for?
Q: How does behavioral therapy help autism?
Q: How long does behavioral therapy take?
Q: Does diet cure autism?
Q: Why do some children with autism have picky eating habits?
Q: Should parents create a diet plan for children with autism?
សាលាអប់រំពិសេសក្តីសង្ឃឹមកុមារផ្តល់ការអប់រំពិសេស និងសេវាកម្មចម្រុះសម្រាប់កុមារអូទីស្សឹម កុមារដោនស៊ីនដ្រូម កុមារយឺតយ៉ាវភាសា/ការនិយាយ កុមារខ្សោយសតិបញ្ញា កុមារខ្សោយក្នុងការរៀនសូត្រ និងកុមារពិការចលករខួរក្បាល
ទម្រង់បែបបទបំពេញព័ត៌មាន
យើងខ្ញុំនឹងឆ្លើយតបក្នុងរយៈពេល 24-48 ម៉ោង។ ប្រសិនបើក្នុងករណីបន្ទាន់ លោកអ្នកក៏អាចទូរសព្ទមកយើងខ្ញុំតាមរយៈលេខ 085 253 388 ផងដែរ។