ព្រឹត្តិការណ៍
សិក្ខាសាលាដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ យើងខ្ញុំតែងតែចូលរួម ចែករំលែកនូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ហើយក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងភាពរីកចម្រើន ការសហការ ជាពិសេសបង្កើតឱកាសសម្រាប់កុមារគ្រប់ៗរូប។
ដំណើរទស្សនកិច្ចរបស់សេវាកម្ម SEEDS មកកាន់សាលាអប់រំពិសេសក្តីសង្ឃឹមកុមារ!
សេវាកម្ម ABA នៅសាលាអប់រំពិសេសក្តីសង្ឃឹមកុមារយើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការដាក់ឲ្យប្រើប្រាស់នូវសេវាកម្មនៃការវិភាគ និងការអនុវត្តន៍វិធីសាស្រ្តគ្រប់គ្រងអាកប្បកិរិយាដែលយើងហៅថា (ABA)។
តើ ABA ជាអ្វី?
វាជាវិធីសាស្រ្តដ៏ល្អមួយក្នុងការជួយផ្លាស់ប្តូរអាកប្បកិរិយាកុមារអូទីស្សឹមប្រកបដោយភាពវិជ្ជមាន និងជួយបញ្ហាប្រឈមក្នុងការអភិវឌ្ឍផ្សេងៗទៀត។ សាលាយើងខ្ញុំយល់ច្បាស់ពីតម្រូវការពិសេសរបស់កុមារគ្រប់រូប ហើយប្តេជ្ញាផ្តល់ការគាំទ្រឱ្យមានភាពធំទូលំទូលាយ។ សាលាយើងខ្ញុំគឺជាសាលាដ៏ល្អមួយក្នុងចំណោមសាលាផ្សេងៗទៀតក្នុងប្រទេសកម្ពុជាដែលមានវិញ្ញាបនបត្រអ្នកបច្ចេកទេសក្នុងការវិភាគអាកប្បកិរិយារបស់កុមារ។ យើងខ្ញុំបានទទួលការបណ្តុះបណ្តាលពីសេវាកម្ម SEED Services Malaysia ដែលជាអ្នកផ្តល់វគ្គបណ្តុះបណ្តាលដែលត្រូវបានអនុម័តដោយ QABA សម្រាប់ ABA។ វាមានរយៈពេល ១០ សប្តាហ៍នៃវគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណេត និងការតាមដានត្រួតពិនិត្យរបស់គ្រូបណ្តុះបណ្តាលមកពីប្រទេសម៉ាឡេស៊ីផងដែរ។ អ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលរបស់យើងខ្ញុំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាណាព្យាបាលដើម្បីបង្កើតផែនការព្យាបាលជាលក្ខណៈបុគ្គលដែលស្របទៅតាមតម្រូវការជាក់លាក់របស់កុមារម្នាក់ៗ។ ជាមួយនឹងសេវាកម្ម ABA យើងខ្ញុំមានគោលបំណងលើកកម្ពស់ទំនាក់ទំនង ជំនាញសង្គម និងគុណភាពជីវិតទាំងមូលសម្រាប់កុមារគ្រប់រូបនៅក្នុងសាលាអប់រំពិសេសក្តីសង្ឃឹមកុមារ។ សូមចូលរួមជាមួយយើងខ្ញុំនៅក្នុងការចាប់ផ្ដើមថ្មីដ៏គួរឱ្យរំភើបនេះ នៅពេលដែលយើងខ្ញុំបន្តបេសកកម្មក្នុងការផ្តល់សិទ្ធដល់កុមារ និងអាណាព្យាបាល។ ទំនាក់ទំនងមកយើងខ្ញុំថ្ងៃនេះ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម ABA របស់យើងខ្ញុំ!
"សាលាអប់រំពិសេសក្តីសង្ឃឹមកុមារ!- ជាកន្លែងដែលមានសក្តានុពលរបស់កុមារគ្រប់រូបដែលត្រូវបានចិញ្ចឹមបីបាច់ថែរក្សា និងការស្វាគមន៍ដោយភាពកក់ក្តៅ" ។