ការអប់រំប្រកបដោយគុណភាព និងការផ្តល់សេវាកម្មដល់កុមារដែលមានតម្រូវការពិសេសនៅកម្ពុជា។ យើង! ក្នុងនាមជាអ្នកអប់រំពិសេសបានប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់កុមារកម្ពុជាដែលមានតម្រូវការពិសេស។ ក្តីស្រមៃរបស់ខ្ញុំគឺចង់ពង្រីកសាខាសាលាអប់រំពិសេសក្ដីសង្ឃឹមកុមារនៅទូទាំងប្រទេសកម្ពុជា ដោយធានាបាននូវលទ្ធភាពអប់រំប្រកបដោយគុណភាព និងសេវាកម្មសម្រាប់កុមារនៅតាមជនបទ តាមបណ្តាខេត្ត និងទីក្រុង។ យើងខ្ញុំក៏ខិតខំបម្រើសេវាកម្មសម្រាប់ក្រុមគ្រួសារដែលមានបញ្ហាសេដ្ឋកិច្ចគ្រួសារផងដែរ។
យើងខ្ញុំមានបំណងបង្កើតបរិយាកាសសាលាឱ្យមានបរិយាបន្នរួមបញ្ចូលគ្នាធ្វើយ៉ាងណាជួយកុមារដែលមានតម្រូវការពិសេសអាចរីកចម្រើន និងជួយកុមារអាចចូលរៀននៅសាលាធម្មតា និងមានសមត្ថភាពក្នុងការរស់នៅដោយឯករាជ្យខ្លួនឯងបាន។ ក្តីសង្ឃឹម និងការតស៊ូនៅក្នុងចិត្តរបស់ឪពុកម្តាយគ្រប់រូប កុមារដែលមានតម្រូវការពិសេសតែងតែមានលក្ខណៈពិសេស និងអំណោយទានរបស់ពួកគេ។
អ្នកស្រី ម៉ម ឡៃ
ស្ថាបនិក & នាយិកាប្រតិបត្តិសាលាក្តីសង្ឃឹមកុមារ