កម្មវិធីសិក្សា
Our Programs at Our Autism School
សាលាអប់រំពិសេសក្តីសង្ឃឹមកុមារ ផ្តល់ការអប់រំដែលមានតម្លៃសមរម្យ ការរួមបញ្ចូលគ្នាប្រកបដោយវិជ្ជាជីវៈ សម្រាប់កុមារដែលមានអូទីស្សឹម និងកុមារដែលមានតម្រូវការពិសេសនៅក្នុងទីក្រុងភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។
១
ការបង្រៀនតាមបែបរចនាសម្ព័ន្ធ
សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារប្រើប្រាស់កម្មវិធី TEACCH® Structured Teaching មកពីសាកលវិទ្យាល័យ North Carolina ក្នុងសហរដ្ឋអាមេរិក។ វិធីសាស្រ្តនេះជួយគាំទ្រដល់កុមារអូទីស្សឹមតាមរយៈការប្រើប្រាស់រូបភាពជំនួយ (visual tools) បរិយាកាសរៀបចំដែលមានរចនាសម្ព័ន្ធច្បាស់លាស់ កាលវិភាគផ្ទាល់ខ្លួន និងប្រព័ន្ធរៀបចំថ្នាក់រៀនមានសណ្តាប់ធ្នាប់ល្អ។ បុគ្គលិកទាំងអស់បានទទួលការបណ្ដុះបណ្ដាលពីកម្មវិធី TEACCH ទាំងក្នុងប្រទេស និងពីសហរដ្ឋអាមេរិកផងដែរ។
២
ការអប់រំពិសេស
សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ គឺជាការបង្រៀនតាមបែបលក្ខណៈបុគ្គល ដើម្បីជួយបំពេញតម្រូវការរបស់កុមារដែលមានបញ្ហាផ្លូវចិត្ត ផ្លូវកាយ អារម្មណ៍ និងមានវិបត្តិអាកប្បកិរិយា។ កម្មវិធីនេះដឹកនាំដោយអ្នកស្រី ម៉ម ឡៃ ដែលមានបទពិសោធន៍ជាង១៧ឆ្នាំ។ កម្មវិធីនេះផ្តល់នូវវិធីសាស្រ្តសិក្សាផ្ទាល់ខ្លួន និងកុមារដែលមានតម្រូវការពិសេស។
៣
ការវិភាគ និងការអនុវត្តន៍វិធីសាស្រ្តគ្រប់គ្រងអាកប្បកិរិយា
ការវិភាគ និងការអនុវត្តន៍វិធីសាស្រ្តគ្រប់គ្រងអាកប្បកិរិយា ក្នុងការស្រាវជ្រាវ វាជាវិធីសាស្ត្រមួយដ៏សំខាន់សម្រាប់ជួយកុមារឲ្យមានអាកប្បកិរិយាល្អប្រសើរ ការទំនាក់ទំនង ផ្នែកជំនាញសង្គម និងសមត្ថភាពរស់នៅប្រចាំថ្ងៃចំពោះកុមារដែលមានអូទីស្សឹម។ លោកគ្រូអ្នកគ្រូនៃសាលាអប់រំពិសេសក្ដីសង្ឃឹមកុមារបានទទួលការបណ្តុះបណ្តាលបច្ចេកទេសនេះដោយច្បាស់លាស់ និងធានាបានក្នុងការជួយអន្តរគមន៍កុមារប្រកបដោយគុណភាពខ្ពស់ និងមានលទ្ធផលល្អជាវិជ្ជមាន។
៤
ការព្យាបាលមុខងារប្រចាំថ្ងៃ
ការព្យាបាលមុខងារប្រចាំថ្ងៃអាចជួយកុមារក្នុងការអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់ការរស់នៅប្រចាំថ្ងៃ របៀបនៃការលេង ការត្រៀមខ្លួនរួចជាស្រេចដើម្បីទៅសាលារៀនធម្មតា ការអភិវឌ្ឍចលនាតូច ចលនាធំ ដំណើរការនៃញាណ និងការគ្រប់គ្រងអារម្មណ៍។ ការព្យាបាលគឺផ្អែកលើការលេងដែលមានមុខងារច្បាស់លាស់ ហើយរៀបចំឡើងតាមតម្រូវការរបស់កុមារម្នាក់ៗ។
៥
ការព្យាបាលតាមការបញ្ចូលគ្នានៃញាណដឹង
ការព្យាបាលនេះជួយដំណើរនៃញាណរបស់កុមារដែលមានការលំបាក និងជួយឆ្លើយតបកាន់តែមានប្រសិទ្ធភាពសម្រាប់ដំណើរការនៃញាណរបស់ពួកគេ។ អ្នកជំនាញដែលមានបទពិសោធន៍ខាងវាយតម្លៃលើផ្នែកញាណរបស់កុមារនឹងធ្វើការស្វែងយល់ពីបញ្ហាញាណរបស់កុមារម្នាក់ៗដើម្បីពង្រឹងការផ្ចង់អារម្មណ៍ អាកប្បកិរិយា និងការចូលរួម។ ការព្យាបាលដំណើរការនៃញាណដឹងគឺធ្វើការឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់កុមារដែលមានផលលំបាកផ្នែកញាណ។
៦
ការជួយជំរុញឲ្យទាន់ពេលវេលា
ការជួយកុមារចាប់ពីអាយុ១៨ខែឡើងទៅ ការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលាគឺផ្តោតទៅលើចលនា ការយល់ដឹង ការអភិវឌ្ឍន៍ផ្លូវចិត្ត និងផ្នែកជំនាញសង្គម។ ជំនាញទាំងនោះធ្វើការរួមគ្នាដើម្បីគាំទ្រដល់ការលូតលាស់ដ៏ល្អប្រសើររបស់ពួកគេ។
៧
ការព្យាបាលតាមរយៈការលេង
ការព្យាបាលតាមរយៈការលេង ជួយកុមារឲ្យចេះបញ្ចេញនូវអារម្មណ៍របស់ខ្លួន ការអភិវឌ្ឍជំនាញសង្គម បង្កើននូវអាកប្បកិរិយាល្អ និងការពង្រឹងភាពច្នៃប្រឌិត។ កម្មវិធីនេះដឹកនាំដោយ អ្នកស្រីនាយិកាសាលាដែលមានបទពិសោធន៍នៅលើកម្មវិធី Play Therapy Level 1។ ការព្យាបាលតាមរយៈការលេង របស់សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារក៏បានបញ្ចូលការរៀនតាមរយៈការលេងទៅក្នុងកម្មវិធីសិក្សាប្រចាំថ្ងៃផងដែរ។
៨
ការព្យាបាលបញ្ហាភាសា និងការនិយាយ
ការព្យាបាលបញ្ហាភាសា និងការនិយាយជួយបង្កើននូវទំនាក់ទំនង ការនិយាយច្បាស់ៗ ការយល់ដឹង និងការអភិវឌ្ឍន៍ភាសា។ កម្មវិធីសិក្សានេះត្រូវបានដឹកនាំដោយ អ្នកជំនាញផ្នែកភាសា និងការនិយាយ (Speech-Language Pathologist) ប្រកបដោយវិជ្ជាជីវៈខ្ពស់ រៀងរាល់វគ្គសិក្សាត្រូវបានបង្កើតឡើងតាមតម្រូវការរបស់កុមារនីមួយៗ ហើយមាតាបិតាក៏ទទួលបានការបណ្តុះបណ្តាល ដើម្បីគាំទ្រការប្រាស្រ័យទំនាក់ទំនងនៅតាមគេហដ្ឋានបន្ថែមទៀត។
៩
ការព្យាបាលតាមបែបសិល្បៈ
ការព្យាបាលតាមបែបសិល្បៈធ្វើឲ្យកុមារ ចេះបញ្ចេញនូវអារម្មណ៍ បង្កើនភាពទំនុកចិត្ត អភិវឌ្ឍជំនាញចលនា និងការគ្រប់គ្រងអារម្មណ៍របស់ពួកគេតាមរយៈសកម្មភាពច្នៃប្រឌិតនានា។ កម្មវិធីនេះជាការព្យាបាលដ៏មានប្រសិទ្ធភាព និងរីករាយបំផុតសម្រាប់កុមារដែលមានតម្រូវការពិសេស។
១០
ការទំនាក់ទំនងតាមរយៈការផ្លាស់ប្តូររូបភាព
ការទំនាក់ទំនងតាមរយៈការផ្លាស់ប្តូររូបភាពគឺជា ប្រព័ន្ធទំនាក់ទំនងដែលទទួលស្គាល់ជាសកល សម្រាប់ជួយកុមារពិបាកក្នុងការនិយាយ ហើយធ្វើការទំនាក់ទំនងគ្នាតាមរយៈការផ្លាស់ប្តូររូបភាព។ អ្នកជំនាញរបស់យើងខ្ញុំ ទទួលការបណ្តុះបណ្តាលក្នុងកម្មវិធី PECS Level 1 នៅសិង្ហបុរីដើម្បីធានាអំពីការផ្តល់សេវាកម្មប្រកបដោយស្តង់ដាសកល។
១១
កម្មវិធីត្រៀមចូលសាលារៀនធម្មតា
កម្មវិធីនេះរៀបចំសម្រាប់កុមារដែលមានអូទីស្សឹម ដើម្បីជួយពួកគេឲ្យមានការអភិវឌ្ឍន៍ជំនាញសង្គម ការទំនាក់ទំនង ការអប់រំ ការគ្រប់គ្រងអារម្មណ៍ ជំនាញនៃផ្នែកញាណឱ្យល្អប្រសើរ និងការរៀនម្នាក់ឯងប្រកបដោយភាពឯករាជ្យ។ វិធីសាស្ត្រនេះបានបង្កើតឲ្យមានលទ្ធផលល្អ ដូចជាកម្មវិធីការវិភាគ និងការអនុវត្តន៍វិធីសាស្រ្តគ្រប់គ្រងអាកប្បកិរិយា ការបង្រៀនតាមបែបរចនាសម្ព័ន្ធ និងការទំនាក់ទំនងតាមរយៈការផ្លាស់ប្តូររូបភាព។
១២
ការបណ្តុះបណ្តាលទៅលើសកម្មភាពរស់នៅប្រចាំថ្ងៃ
ការបណ្តុះបណ្តាលទៅលើសកម្មភាពរស់នៅប្រចាំថ្ងៃគឺបង្រៀនជំនាញក្នុងការថែទាំដូចជា ការសម្អាតខ្លួន ការស្លៀកពាក់ ការបរិភោគអាហារ ការចូលបន្ទប់ទឹក និងរបៀបថែរក្សាសុខភាពជាដើម។ គោលបំណងគឺបង្កើនភាពឯករាជ្យ ទំនុកចិត្ត និងសមត្ថភាពប្រចាំថ្ងៃដល់កុមារ។
១៣
ការអប់រំ និងការផ្តល់ការប្រឹក្សាយោបល់ទៅអាណាព្យាបាល
ឪពុកម្ដាយទទួលបានការបណ្ដុះបណ្ដាលជាប្រចាំនូវរបៀបនៃការគាំពារផ្នែកអារម្មណ៍ និងការណែនាំឲ្យយល់ដឹងកាន់តែប្រសើរអំពីតម្រូវការ និងការអភិវឌ្ឍន៍របស់កុមារ។ សេវាកម្មរួមមានការប្រឹក្សាយោបល់ ការចូលរួមសិក្ខាសាលា ការមើលថែកូននៅតាមគេហដ្ឋាន ការសហការរវាងសាលារៀន និងអាណាព្យាបាល ការរៀបចំផែនការផ្ទេរ និងការគាំពារជាដើម។
១៤
កម្មវិធីអភិវឌ្ឍន៍សម្រាប់កុមារពិការចលករខួរក្បាល
យើងខ្ញុំផ្តល់ការគាំពារទៅតាមតម្រូវការរបស់កុមារដែលមានពិការចលករខួរក្បាល តាមរយៈការរៀបចំផែនការអប់រំតាមបែបលក្ខណៈបុគ្គល ការព្យាបាលដោយចលនា ការព្យាបាលមុខងារប្រចាំថ្ងៃ និងការសម្របខ្លួនក្នុងការរៀនជាដើម ។ អ្នកជំនាញប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការជួយកែលម្អសមត្ថភាពរាងកាយ ជំនាញទំនាក់ទំនង និងការអភិវឌ្ឍន៍ក្នុងបរិយាកាសថែទាំ និងការរួមបញ្ចូលគ្នា។
Our programs are designed to support children with autism and special needs through structured, evidence-based, and child-centered approaches. As a dedicated autism school and special child needs school, we focus on holistic development and long-term growth.
Behavioral Training
Our behavioral training programs help children develop positive behaviors, communication skills, and social interaction through personalized intervention plans.
Play Therapy
Play therapy is used to support emotional expression, social development, and learning through guided play in a safe and supportive environment.
Diet Plan for Autism
We provide structured diet plans for autism to support overall health, behavior, and developmental outcomes in collaboration with families.
Workshops in Cambodia for Autism and Special Needs
Our workshops in Cambodia for autism and special needs support parents, teachers, and caregivers by sharing practical strategies and raising awareness.